Roselle Stones Khmer · បង្កើតឡើងតាំងពីឆ្នាំ 2015
– អំណោយដ៏មានតម្លៃពីធម្មជាតិកម្ពុជា
ចាប់ផ្ដើមចេញពីការហាលសម្ងួតដោយពន្លឺព្រះអាទិត្យ ទៅកាន់ពែងតែរបស់លោកអ្នក នៅជុំវិញពិភពលោក ពួកយើងផលិតតែរុក្ខជាតិកូឡាធ្វើដោយសិប្បកម្មនិងភេសជ្ជៈពីរុក្ខជាតិ ដែលពោរពេញទៅដោយគុណតម្លៃពីបុរាណ និងបានរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍ដែលបានចូលរួមដាំដុះវត្ថុធាតុដើមទាំងអស់នេះ។
ស្វែងយល់អំពីម៉ាកយីហោរបស់យើងOur Story
ក្រុមហ៊ុន Roselle Stones Khmer ត្រូវបានបង្កើតឡើងនៅឆ្នាំ 2015 ដោយអ្នកស្រី Michie Nishiguchi ដែលបានបំពេញការងារផ្នែកអភិវឌ្ឍន៍អន្តរជាតិនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ តាមរយៈបទពិសោធន៍នោះ គាត់បានមើលឃើញទាំងដែនកំណត់នៃការអភិវឌ្ឍដែលពឹងផ្អែកលើជំនួយ និងតម្លៃដ៏អស្ចារ្យនៃចំណេះដឹងរុក្ខជាតិឱសថបុរាណរបស់កម្ពុជា។ ដោយហេតុនេះ គាត់បានបង្កើតក្រុមហ៊ុនមួយដែលប្រើប្រាស់អាជីវកម្មប្រកបដោយនិរន្តរភាព ជាមធ្យោបាយក្នុងការបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន និងយូរអង្វែងសម្រាប់សហគមន៍។
យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករ ស្ត្រីនៅតំបន់ជនបទ សាលារៀន និងគ្រូឱសថបុរាណខ្មែរ ដើម្បីប្រមូល និងប្រើប្រាស់រុក្ខជាតិឱសថដែលដុះតាមធម្មជាតិឬដាំដុះតាមបែបធម្មជាតិ។ វត្ថុធាតុដើមទាំងនេះត្រូវបានកែច្នៃទៅជាផលិតផលដែលនាំយកភាពសម្បូរបែប និងអត្តសញ្ញាណរបស់ធម្មជាតិកម្ពុជា ទៅកាន់អ្នកប្រើប្រាស់ទូទាំងពិភពលោក។



របាយការណ៍និរន្តរភាព
📄 របាយការណ៍និរន្តរភាព 2015–2025 (English)Our Brands
– អំណោយដ៏មានតម្លៃពីធម្មជាតិកម្ពុជា
Demeter Herbal Tea បានចាប់ផ្តើមនៅឆ្នាំ 2015 ដោយមានបំណងនាំយកអំណោយដ៏មានតម្លៃពីធម្មជាតិកម្ពុជា ទៅកាន់មនុស្សជុំវិញពិភពលោក។ យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករ ស្ត្រីនៅតំបន់ជនបទ និងសាលារៀន ដោយជ្រើសរើសរុក្ខជាតិឱសថដែលដុះតាមធម្មជាតិឬដាំដុះដោយគ្មានសារធាតុគីមី និងតាមបែបសរីរាង្គ។ វត្ថុធាតុដើមទាំងអស់ត្រូវបានប្រមូលដោយដៃ និងហាលក្រោមពន្លឺព្រះអាទិត្យធម្មជាតិរបស់កម្ពុជា ដើម្បីរក្សាគុណភាពរបស់វា។
ដោយទទួលបានការបំផុសគំនិតពីបុព្វបុរសនៃអាណាចក្រអង្គរ យើងគោរព និងបន្តតម្លៃនៃការប្រើប្រាស់រុក្ខជាតិឱសថតាមបែបប្រពៃណី ខណៈពេលអភិវឌ្ឍផលិតផលដែលដៃគូរបស់យើងអាចមានមោទនភាពចំពោះវា។ រាល់ការទទួលទាន Demeter Herbal Tea មួយពែង នាំមកនូវរសជាតិ និងភាពស្រស់ស្អាតនៃធម្មជាតិកម្ពុជា ដែលបរិសុទ្ធស្អាត ស្រាលស្រទន់ និងពោរពេញដោយអត្ថន័យនៃជីវិត។
Highlights
ទាញយកកាតាឡុកផលិតផល
📄 កាតាឡុក Demeter Herbal Tea ឆ្នាំ 2025 (ភាសាអង់គ្លេស)
– ភេសជ្ជៈស្រស់ស្រាយ ដើម្បីការរស់នៅប្រកបដោយសុខភាព
Craft Cam Cola គឺជាកូឡាផលិតដោយសិប្បកម្មដែលផលិតពីគ្រឿងផ្សំធម្មជាតិ រួមមានរុក្ខជាតិឱសថ គ្រឿងទេស និងស្ករត្នោត។ យើងចង់ផ្តល់ជូននូវជម្រើសថ្មីសម្រាប់អ្នកដែលស្វែងរកភេសជ្ជៈមានរសជាតិឆ្ងាញ់ និងផលិតពីធម្មជាតិ។
ការរួមបញ្ចូលខ្ញី រមៀត ផ្កាម្ជូរព្រឹក (Roselle) និងរុក្ខជាតិធម្មជាតិជាច្រើនប្រភេទ បង្កើតបានរសជាតិពិសេស ដែលមានទាំងហឹរ ផ្អែម ជូរ និងល្វីងបន្តិច ធ្វើឱ្យមានអត្តសញ្ញាណខុសប្លែកពីកូឡាទូទៅ។ Craft Cam Cola មិនមែនគ្រាន់តែជាភេសជ្ជៈប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃរបៀបរស់នៅប្រកបដោយនិរន្តរភាព។
Highlights
– ភាពអស្ចារ្យនៃតែដែលផ្លាស់ប្តូរពណ៌
Blue Butterfly គឺជាឈុតអំណោយពីរុក្ខជាតិធម្មជាតិដែលកើតចេញពី Cambodian Bounty Project។ ឈុតនេះរួមបញ្ចូលតែផ្កាអមតៈពណ៌ខៀវ ទឹកខ្មះផ្លែឈើផលិតនៅកម្ពុជា និងទឹកឃ្មុំពីលោក Vanny ដែលជាគ្រូឱសថបុរាណខ្មែរ នៅភ្នំគូលែន។
នៅពេលឆុង តែផ្កាអមតៈនឹងបង្ហាញពណ៌ខៀវស្រស់ស្អាត ហើយនៅពេលបន្ថែមក្រូចឆ្មារបន្តិច ពណ៌នឹងផ្លាស់ប្តូរទៅជាពណ៌ស្វាយ ឬពណ៌ផ្កាឈូកយ៉ាងអស្ចារ្យ។ វាជាបាតុភូតធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍ ដែលបង្ហាញពីភាពអស្ចារ្យរបស់ធម្មជាតិកម្ពុជា។ ផលិតផលនេះតំណាងឱ្យកិច្ចសហការរបស់ដៃគូទាំងអស់ក្នុងគ្រួសារ Roselle Stones Khmer។
What's Inside
Community Initiative
កម្មវិធីសួនរុក្ខជាតិឱសថនៅសាលារៀន គឺជាគម្រោងដែលភ្ជាប់ការអប់រំ បរិស្ថាន និងសហគមន៍ឱ្យដើរទៅជាមួយគ្នា។ ដោយសហការជាមួយសាលារដ្ឋនៅតាមតំបន់ផ្សេងៗនៃប្រទេសកម្ពុជា Demeter Herbal Tea និង Craft Cam Cola រួមគ្នាដាំនិងថែទាំរុក្ខជាតិឱសថ ដែលមិនត្រឹមតែធ្វើឱ្យបរិវេណសាលាមានភាពបៃតង និងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យសិស្សបានរៀនតាមរយៈការអនុវត្តជាក់ស្តែងផងដែរ។
សិស្សានុសិស្សបានសិក្សាអំពីរុក្ខជាតិឱសថដែលមានដើមកំណើតនៅកម្ពុជា និងសារៈសំខាន់របស់វានៅក្នុងជីវភាព និងវប្បធម៌ប្រពៃណីខ្មែរ។ បន្ទាប់ពីប្រមូលផល និងហាលក្រមពន្លឺព្រះអាទិត្យរួច យើងទិញរុក្ខជាតិឱសថទាំងនោះក្នុងតម្លៃសមរម្យ ដើម្បីបង្កើតប្រភពចំណូលបន្ថែម សម្រាប់គាំទ្រដល់ការដំណើរការរបស់សាលារៀន។
រុក្ខជាតិឱសថដែលដាំដុះតាមរយៈកម្មវិធីនេះ ត្រូវបានយកទៅប្រើប្រាស់ក្នុងផលិតផល Demeter Herbal Tea និង Craft Cam Cola ដោយភ្ជាប់ការរៀននៅក្នុងថ្នាក់រៀនទៅនឹងផលិតផលពិត ដែលបង្ហាញពីសក្តានុពលរបស់ធម្មជាតិនិងប្រជាជនកម្ពុជា។
គោលបំណងនៃកម្មវិធី
បង្កើតបរិយាកាសសាលារៀនដែលមានភាពបៃតង ស្រស់ស្អាត និងអំណោយផល តាមរយៈការដាំដុះរុក្ខជាតិឱសថ។
ផ្តល់ឱកាសឱ្យសិស្សបានស្វែងយល់អំពីរុក្ខជាតិឱសថដែលមានដើមកំណើតនៅកម្ពុជា និងតួនាទីរបស់វានៅក្នុងជីវភាពប្រពៃណីរបស់ប្រជាជនខ្មែរ។
បង្កើតប្រភពចំណូលបន្ថែមសម្រាប់សាលារៀន តាមរយៈការទិញរុក្ខជាតិឱសថដែលសិស្សដាំដុះ និងហាលស្ងួត ក្នុងតម្លៃសមរម្យ។
Our Team & Partners
Representative Director
អ្នកស្រី Michie Nishiguchi បានរស់នៅ និងបំពេញការងារនៅប្រទេសកម្ពុជាតាំងពីឆ្នាំ 2008 បន្ទាប់ពីមានបទពិសោធន៍ការងារផ្នែកអភិវឌ្ឍន៍អន្តរជាតិនៅប្រទេសហ្សាំប៊ី និងម៉ាឡាវី។ លោកស្រីបានបង្កើត Roselle Stones Khmer ដោយមានគោលបំណងបង្កើតសកម្មភាពសេដ្ឋកិច្ចតូចៗនៅថ្នាក់មូលដ្ឋាន និងសាកលបងគំនិតថ្មីៗ ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំ (Circular Economy) តាមរយៈអាជីវកម្មរុក្ខជាតិឱសថ។
Workshop Staff
Soknim, Duchdy, Dalis, Syna
គ្រឿងផ្សំដែលដាំដុះនៅតំបន់ដែលមានខ្យល់ និងទឹកស្អាតរបស់ប្រទេសកម្ពុជា ត្រូវបានត្រួតពិនិត្យ និងវេចខ្ចប់នៅក្នុងបន្ទប់វេចខ្ចប់របស់យើងនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នសមាជិកទាំងអស់នៃក្រុមការងារផលិតរបស់យើង គឺជាស្ត្រីវ័យក្មេង។
ប្រទេសកម្ពុជាជាប្រទេសដែលមានប្រជាជនវ័យក្មេង។ ទោះបីមានឱកាសអប់រំ និងការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែប្រសើរឡើងក៏ដោយ មនុស្សជាច្រើន ជាពិសេសស្ត្រី នៅតែប្រឈមនឹងការលំបាកក្នុងការបន្តការសិក្សា ឬការជ្រើសរើសអាជីព ដោយសារស្ថានភាពគ្រួសារ ឬបញ្ហាផ្សេងៗក្នុងជីវិត។
យើងចង់ឱ្យសមាជិកក្រុមការងាររបស់យើងមានជម្រើសក្នុងជីវិត។ តាមរយៈការផ្ដល់ប្រាក់ប្រៀវត្សរ៍សមរម្យ អត្ថប្រយោជន៍ការងារ និងបរិយាកាសដែលលើកទឹកចិត្តឱ្យសិក្សារៀនសូត្រ និងអភិវឌ្ឍខ្លួន យើងសង្ឃឹមថា មនុស្សម្នាក់ៗអាចកសាងទំនុកចិត្តនិងឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ដើម្បីជ្រើសរើសផ្លូវជីវិតដែលខ្លួនប្រាថ្នា។
School Partners
សាលារៀនដែលចូលរួមក្នុងកម្មវិធីសួនរុក្ខជាតិឱសថនៅសាលារៀន បច្ចុប្បន្នមានទីតាំងនៅខេត្តសៀមរាប និងខេត្តកោះកុង។
Production Partners
ដៃគូផលិតរបស់យើង រួមមានកសិករ និងក្រុមស្ត្រីកសិកម្ម ដែលកំពុងសហការជាមួយយើងនៅខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប។
Traditional Healer (Kru Khmer)
លោក វ៉ន់នីគឺជាគ្រូឱសថបុរាណខ្មែរ ដែលអនុវត្តការព្យាបាលនៅភ្នំគូលែន ដែលជាទីកន្លែងធម្មជាតិមួយរបស់ប្រទេសកម្ពុជា។ លោកចិញ្ចឹមឃ្មុំតាមវិធីសាស្ត្របែបប្រពៃណីដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយផ្គត់ផ្គង់ទឹកឃ្មុំសម្រាប់ឈុតអំណោយ Blue Butterfly។
Adviser
លោក Tadanori Takata ជាទីប្រឹក្សារបស់នាយកដ្ឋានវេជ្ជសាស្ត្របុរាណ និងជាទីប្រឹក្សារបស់សមាគមគ្រូឱសថបុរាណកម្ពុជា (CaTHA)។ លោកមានបទពិសោធន៍យូរឆ្នាំក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យវេជ្ជសាស្ត្របុរាណនៅកម្ពុជា។
Blend Development
GIN គឺជាអ្នកជំនាញផ្នែករុក្ខជាតិឱសថ និងការបង្កើតរូបមន្តលាយតែ។ ដោយមានបទពិសោធន៍ក្នុងការបើកហាងកាហ្វេ និងភោជនីយដ្ឋានដែលផ្តោតលើរុក្ខជាតិឱសថនៅប្រទេសជប៉ុន GIN បាននាំយកចំណេះដឹង និងបទពិសោធន៍របស់ខ្លួនមករួមចំណែកក្នុងការអភិវឌ្ឍផលិតផលរបស់យើង។
Get in Touch
66B, ផ្លូវ 438
សង្កាត់ទួលទំពូង 2, ខណ្ឌចំការមន
រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
※ ទីតាំងនេះជាកន្លែងផលិតផ្ទាល់ មិនមែនជាហាងលក់រាយទេ។ សូមទាក់ទងមកយើងជាមុន មុនពេលអញ្ជើញមក។
ផលិតផល Demeter Herbal Tea និង Craft Cam Cola មានលក់នៅតាមហាងដៃគូដែលបានជ្រើសរើសក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
📍 មើលទីតាំងហាងនៅលើ Google Maps